វិធី​សាស្ត្រ​ដាក់​ដំឡើង​បី OS: Win7, Ubuntu និង Mac OS X លើ​ Dell Inspiron N5110

ស្ថិត​ក្នុង​កិច្ច​ពិភាក្សា 'កម្ម​វិធី​សំរាប់ Mac​ OS' ផ្ដើម​ដោយ hokhmer, កក្កដា​ 2, 2012.

hokhmer Administrator

សួស្ដី​ខ្ញុំ​សូម​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ចំពោះ​វិធី​សាស្ត្រ​ក្នុង​ការ​ដាក់​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​បី​លើ​ម៉ាស៊ីន​តែ​មួយ Triple Boot Windows 7, Ubuntu 12.04 និង Mac OS X Lion (ខ្ញុំ​ប្រើ iATKOS L2 ព្រោះ​ខ្ញុំ​បាន​ប្រើ Windows 7 យូរ​ហើយ​និង​មិន​ថង់ Format HDD ឡើង​វិញ)។ ហើយ​បើ​ម៉ាស៊ីន​របស់​អ្នក​មាន​ម៉ូដែល​ដូច​ខ្ញុំ​នោះ​ អ្នក​អាច​អនុវត្ត​វិធី​នេះ​បាន (បើ​មិន​ដូច​គ្នា​អាច​យក​ធ្វើ​ជា​ឯកសារ​យោង)៖
តួ​លេខ​ផ្នែក​រឹង​របស់​កុំព្យូទ័រ​យួរ​ដៃ៖
Model: Dell Inspiron N5110
CPU: Intel® Core ™ i5-2450M 2.5GHz SandyBridge
Ram: 4GB
HDD: 640GB
Graphic Card: Nvidia GeForce GT 525M – Optimus
Wireless: Dell Wireless 1702 802.11b/g/n
Audio Card: IDT High Definition Audio CODEC
មុន​ពេល​ដាក់​ដំឡើង​ត្រូវ​ចម្លង​ឯកសារ​ដាក់​កន្លែង​ផ្សេង ឬត្រូវ​ធ្វើ​ឡើង​នៅ​លើ​អង្គផ្ទុក (HDD) ថ្មី
This Procedure needs empty Hard Disk. All the Data will be removed during Partitioning. So, BACKUP all the data on the Hard Disk...

តំរូវ​ការ៖
DVD for iATKOS L2 – Used TransMac (trial version) on Windows7 to burn iATKOS_L2.dmg on a DVD និង USB Mouse ដោត​រុន្ធ​ខាង​ខ្វេង (គួរ​មាន​​ក្ដារចុច USB សំរាប់​បង្ការ)
DOWNLOAD:ដើម្បី​បង្កើន​ការ​ចែក​រំលែក សូម​អ្នក​ចុះ​ឈ្មោះឬឆ្លើយ​តបនឹង​ប្រធាន​បទ​នេះ ទើប​អ្នក​អាច​មើល​ឃើញ​ link !

ចូល​កែ​កំណត់​សណ្ឋាន BIOS:
ចូល BIOS ដោយ​ពេល​ចុច​បើក​ម៉ាស៊ីន ចុចលើ F2 រហូត​ចេញ​ផ្ទាំង BIOS ចូល​ទៅថត ADVANCED
ប្ដូរ
AHCI mode control – MANUAL
Set AHCI mode – ENABLED
USB S3 Wake up – ENABLED

ចូល​ថត BOOT កំណត់​អោយ​វា​ Boot ពី CD/DVD
ចុច F10 រួច save ការ​កំណត់​សណ្ឋានដោយ​ចុច Enter
បែង​ចែកចំនែក​ដំណើរការ​អង្គផ្ទុក (Partitioning HDD)៖
  1. ស៊ក iATKOS DVD ចូល ចុច​អក្សរ​ណា​ក៏​បាន​លើ​ក្ដារចុច ដើម្បី​អោយ​វា boot ពី DVD ឬ​ចុច F8 រួច​រើស iATKOS DVD ពីបញ្ជី boot
  2. បន្ទាប់​ពីរត់​ការ​ដាក់​ដំឡើង (ប្រហែល 10 នាទី​មក) ចូល​ទៅ Utilities -> Disk Utility (ចុច Tab ប៊ូតុង​ដើម្បី​ផ្លាស់​ប្ដូរ​ថត ប៊ូតុង​សញ្ញាព្រួញ​ (arrow key)ដើម្បី​ឡើង​ចុះ ប៊ូតុងលំហ (space) ដើម្បី​រើស​យក)
  3. រើស​អង្គ​ផ្ទុក ចូល​ទៅ​ថត Partition រួច​ចែក​វា​ជា​បួន​ទៅ​តាម​តំរូវ​ការ(3 សំរាប់ OS និង 1 សំរាន់​ផ្ទុក​ឯកសារ)
  4. ចុច options រើស​យក Master Boot Record រួច​ចុច OK (ដោយ​សារ​តែ​យើង​ប្រើ iATKOS ដែល​ជា​ប្រភេទ Distros តែ​បើ​អ្នក​ប្រើ Mac Lion Retail DVD ត្រូវ​រើស​យក GUID Partition Table format)
  5. ចុចលើ 1st partition ដាក់​ឈ្មោះ​ថា Lion រួចវា​ជា Mac Extended (Journalised) ទំហំ 100 GB
  6. ចុច​លើ 2nd partition ដាក់​ឈ្មោះ​ថា Win 7 និង format ជា MS-DOS (FAT) ទំហំ 100 GB
  7. ចុចលើ 3rd partition ដាក់​ឈ្មោះថា​ Data និង format ជា MS-DOS (FAT) ទំហំ 320 GB and format as MS-DOS (FAT), give required memory (I gave 200 GB)
  8. ចុច​លើ partition ចុង​ក្រោយ (~100 GB) មិន​បាច់​ដាក់​ឈ្មោះ តែ​ដាក់​ format ជា Free Space. សំរាប់ប្រើ​ជា Linux partition
  9. ចុច Apply រួច​បិទ (Close) the Disk Utility ក្រោយ​ពី​បញ្ចប់ Patitioning
  10. កុំ​ដាក់​ដំឡើង (Install) Mac នៅ​ពេល​នេះ គ្រាន់​តែ​បិទ​ម៉ាស៊ីន (Shut Down)
ដាក់​ដំឡើង Windows 7៖
ស៊ក Win7 DVD ឬ Win7 USB បន្ទាប់​មក​ដំឡើង​វា​នៅ​លើ Win7 Partition
ចំនាំ: Windows នឹង​មិន​បង្ហាញ​អោយ​ចុច​ជំរើស “Next” បន្ទាប់​ពី​បាន​រើស​យក Win7 partition ទេ មាន​ន័យ​ថា​វា​មិន​អាច​ដាក់​ដំឡើង​លើ MS-DOS (FAT) format បាន​ឡើយ ដូច្នេះ​អ្នក​ត្រូវ Reformat partition ជា​ថ្មី (NTFS) ដើម្បី​បន្ត​ការ​ដាក់​ដំឡើង ចប់​សព្វគ្រប់​អស់​ចុច​បិទ (Shut down)។

ដាក់​ដំឡើង Ubuntu 12.04៖
  1. ស៊ក Ubuntu USB Thumb Drive ចូល​កែ BIOS អោយ​ boot ពី USB in BIOS
  2. រើស​យក Install Ubuntu
  3. នៅ​ត្រង់ “Allocate Drive Space” រើស​យក Something Else
  4. ក្រោម /dev/sda រើសយក Free Space
  5. ចុច Add
  6. ប្រភេទ​ចំនែក​អង្គ​ផ្ទុក​ថ្មី (Type of new partition): Logical
  7. ទំហំ (New partition size in Mb): ដាក់ 4096 (ទំហំ​របស់ RAM)
  8. ទីតាំង (Location of Partition): End
  9. ប្រើ​ជា (Use as): Swap area – OK
  10. ពេល​នេះ​ចុច​ត្រង់ Free Space ម្ដង​ទៀត
  11. ចុច Add
  12. ប្រភេទ​ចំនែក​អង្គ​ផ្ទុក​ថ្មី (Type of new partition): Logical
  13. ទំហំ​យក​ទាំង​អស់ (New partition size in Mb: all remaining memory)
  14. ទីតាំង (Location of Partition): End
  15. ប្រើ​ជា (Use as): Ext4
  16. Mount Point: រើស​យក " / " – OK
  17. Device for Boot Loader installation: រើស​យក large partition just now made (sda6 នៅ​លើ​ម៉ាស៊ីន​ខ្ញុំ)
  18. ដាក់​ដំឡើង Install now – Complete
  19. បិទ (Shut Down)

នៅ​ពេល​នេះ​អ្នក​បាន​ដាក់​ដំឡើង​ពី OS ហើយ តែ​អ្នក​អាច​ចូលបើក Windows 7 បាន​តាម GRUB ដែល​ត្រូវ​បាន​ដាក់​ដំឡើង​នៅ​ក្នុង Linux partition។

ដាក់​ដំឡើង OS X៖
  1. ស៊ក iATKOS DVD រួច boot ពី DVD (កែ BIOS អោយ​ boot ពី DVD វិញ) (បើ​វា​មិន​ដើរ​ទេ ចុច F8 រួច​វាយ -v GraphicsEnabler=No បន្ទាប់​មក enter)
  2. បន្ទាន់​ពី​លេច​ចេញ​អោយ​ដាក់​ដំឡើង ចុច continue រើសចំនែក​អង្គ​ផ្ទុកឈ្មោះ Lion ​​​ ចំនាំ: ពេល ​ដាក់​ដំឡើង​វា​អាច​គាំង​ម៉ាស៊ីន​មិន​ដំណើរ​ការ ដូច​ជា​ cursor arrow អត់​លេច​ចេញ ជាដើម ដូចនេះ​ចុច​ប៊ូតុង​ Power ដើម្បី​បិទ​យក​តែ​ម្ដង។
  3. ចុច​លើ Customize រើសយក​តែ​ដូច​ខាង​ក្រោម​បាន​ហើយ (មិន​ត្រូវ​រើស​លើស​ពី​នេះ​ទេ)
Bootloader: Chimera
Bootloader option: Built-in-Ethernet, CPU Throttler, Original Apple Boot Logo
Patches: FakeSMC, Disabler, RTC, IOPCI family
Drivers: AHCI Sata intel, USB, USB 3.0, MotherBoard Sensors, PS/2
  1. បន្ទាប់​ពី​ដំឡើង​រួច វា​នឹង​ prompt for restart ហើយ​នឹង automatically restarts (កុំដក DVD ចេញ)
  2. ក្រោយ​ពី​ម៉ាស៊ីនបើក​មក​វិញ ចុច F8 កំរិល​ cursor ទៅ Lion Drive ដែល​ទើប​បាន​ដាក់​ដំឡើង រួច​វាយ –s ហើយ​ចុច enter (បើ​មិន​អញ្ចឹង​ទេ​វា​នឹង​គាំង)
  3. ធ្វើ​របៀប​នេះ​ដើម្បី​អោយ​វា​ load ចូល​ក្នុង single user mode រង​ចាំ​រហូត​ដល់​ពេល​វា​ឈប់ load នឹង​ពាក្យ​ចុច​ក្រោយ​ *root*:
  4. យើ​ង​នឹង​ឃើញ​មាន​ឃ្លា​បញ្ជា​ពីរ​នៅ​លើ​អេក្រង់ វាយ​តាម​វា /sbin/fsck –fy
  5. រង​ចាំ​ការ​សំរួល​បញ្ចប់ និង​ចេញroot:” ដូច​ខាង​លើ បន្ទាប់​មក​វាយ /sbin/mount –uw /
  6. ម្ដង​ទៀត​រង​ចាំ​ដល់ root:” លេច​ចេញ ឥលូវ​ដល់​ពេល​ដែល​ត្រូវ​លុប AppleIntelSNBGraphicsFB.kext និង AppleIntelSNBVA.bundle ដើម្បី​លុប​វា​បាន​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម:
sudo rm –R /System/Library/Extensions/AppleIntelSNBGraphicsFB.kext
sudo rm –R /System/Library/Extensions/AppleIntelSNBVA.bundle
រួច​វាយ exit
10. ពេល​នេះ​ Mac គួរ​តែ load automatically showing World map សំរាប់​រើស​ប្រទេស ដាក់​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ ដោយ​បំពេញ​នូវ​ប្រទេស កាលបរិច្ឆេទ ភាសារ ឈ្នោះ​គណនី លេខ​សំងាត់។ល។
11. បន្ទាប់​ពី Mac Desktop បាន​ដើរ​រួច​រាល់​ហើយ ស៊ក USB Thumb drive ដែល​មាន​ផ្ទុក MultiBeast និង Kext រួច​ចំលង​វា​ទៅ​ដាក់​នៅ Desktop
12. បើក MutiBeast រួច​រត់​វា រើស​យក​​ពី​ MultiBeast នូវ
+ EasyBeast (រើស)
+ System utilities (រើស)
- Bootloaders (រើសយក Chimera)
- Customization -> System Definitions -> MacBook Pro -> MacBookPro8.1
ចុច Continue -> Install Software វាយ​លេខ​សំងាត់​ចូល -> Finish ក្រោយពី​រួច​ដាក់​ដំឡើង​រួច​រាល់​អស់ កុំអាល​ Restart
បើក​ពន្លា Kext នៅ​លើ Desktop រួច​​រត់​វា (file កន្ទុយ kext ត្រូវ​ដាក់​នៅ​លើ Desktop) បើក​ Kext Utilities ដើម្បី​ដាក់​ដំឡើង​វា។
13. Restart (កុំ​អាល​ដក DVD ចេញ) រួច​រើស​យក Lion drive ចុច enter (-s មិន​ចាំ​បាច់​ប្រើ​ទៀត​ទេ) ពេល​នេះ Mac គួរ​តែ​ដំណើរ​ការ​ដោយ​មិន​មាន​បញ្ហា។
14. ចុច​លើ​រូប​ផ្លាក​យី​ហោ apple រួច​រើស​យក about this Mac ពិនិត្យ​មើល ឥលូវ​អ្នក​អាច​ដក DVD ចេញ​បាន​ហើយ។
សូម​រីក​រាយ​ជា​មួយ​ម៉ាស៊ីន​របស់​អ្នក ជាមួយ​នឹងបី​ប្រព័ន្ធ​ប្រតិបត្តិការ​បី Windows 7, Ubuntu 12.04, និង Mac OS X Lion ៕