ប្រទេសទាំង៨ ល្បីខាងការចាប់រំលោភ
បច្ចុប្បន្នកំណើននៃការរំលោភសេពសន្ថវៈលើស្ត្រី
មានការកើនឡើងក្នុងប្រទេសមួយចំនួនតួយ៉ាងដូចជា
ស្ត្រីទេសចរជនជាតិស្វីសម្នាក់ត្រូវក្រុមក្មេងពាលចាប់រំលោភនៅ
ប្រទេសឥណ្ឌា និងករណីរំលោភនិស្សិតស្រី
ឥណ្ឌាវ័យ ២៣ ដែលធ្វើឲ្យរង្គោះរង្គើពិភពលោកជាដើម។
ដោយហេតុនេះទើបធ្វើឲ្យមានការបារម្ភលើផ្នែកសន្តិសុខ
សុវត្ថិភាពនៅពេលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសទាំងនោះ។
ខាងក្រោមនេះ គឺជាបណ្ដាប្រទេសទាំង៨ ដែលអាចបង្កគ្រោះថ្នាក់ចំពោះសុវត្ថិភាពផ្លូវភេទរបស់ភ្ញៀវទេសចរ
ជាស្ត្រី ដែលទៅកម្សាន្ត។
ចង់ដឹងថាមានប្រទេសណាខ្លះដែលស្ត្រីគួរប្រុងប្រយ័ត្នចំពោះការទៅ
កម្សាន្ត ហើយក្នុងនោះមានប្រទេសកម្ពុជាដែរឬអត់ សូមតាមដានជាមួយ
Sabay ទាំងអស់គ្នា៖
១. ប្រទេសឥណ្ឌា
១. ប្រទេសឥណ្ឌា

បន្ទាប់
ពីមានករណីរំលោភភ្ញៀវទេសចរដែលចូលមកប្រទេសឥណ្ឌា
ដូចជាការរំលោភស្ត្រីជនជាតិស្វីស និស្សិតស្រីដែលរស់នៅទីក្រុង
New Delhi
និងស្ត្រីទេសចរជនជាតិអង់គ្លេសដែលបានលោតចេញតាមបង្អួចដោយសារ
ខ្លាចត្រូវគេចាប់រំលោភនោះ
បានធ្វើឲ្យចំនួនទេសចរនៅប្រទេសឥណ្ឌាមានការធ្លាក់ចុះជាលំដាប់។
២. ប្រទេសប្រេស៊ីល

ទីក្រុង
Rio de Janeiro
គឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពនៅតំបន់ភាគខាងត្បូងប្រទេស
ប្រេស៊ីល។
ប៉ុន្តែសម្រាប់ភ្ញៀវទេសចរជាស្ត្រីគួរមានការប្រុងប្រយ័ត្ន
បន្ទាប់ពីទេសចរស្រីជនជាតិអាមេរិកម្នាក់ត្រូវបានចាប់រំលោភ
ខណៈដែលសង្សាររបស់នាងត្រូវគេដាក់ខ្នោះដៃជាប់។ បើទោះជា
ជនសង្ស័យបីនាក់ត្រូវចាប់ខ្លួនក៏ដោយ
ក៏ប្រទេសនេះល្បីឈ្មោះខាងវប្បធម៌ចាប់បង្ខំ
និងមានការរំលោភបំពានផ្លូវភេទដែរ។
៣. ប្រទេសទួរគី

ប្រទេស
ទួរគី កំពុងប្រឈមមុខនឹងបញ្ហានៃការរំលោភបំពានប្រឆាំងនារីភេទ
ស្របពេលដែលស្ថានទូត
និងស្ថានកុងស៊ុលរបស់ខ្លួនបានទទួលរបាយការណ៍នៃការរំលោភដោយការ
ប្រើគ្រឿងញៀនទៀតផង។ កាលពីខែកុម្ភៈ កន្លងទៅនេះ
មានស្ត្រីជនជាតិអាមេរិកម្នាក់ដែលបានធ្វើដំណើរមកកាន់ប្រទេសទួរគី
តែម្នាក់ឯងត្រូវបានគេសម្លាប់។
៤. ប្រទេសអេហ្ស៊ីប

ចំនួន
ភ្ញៀវទេសចរក្នុងប្រទេសអេហ្ស៊ីបមានការធ្លាក់ចុះ
ក្នុងរយៈពេលកន្លងទៅនេះ ដោយសារមានកំណើននៃបទល្មើសផ្សេងៗ
ការរំលោភ និងបៀតបៀនកេរខ្មាសមកលើស្ត្រី
និងកុមារដែលទៅណាមកណាតែម្នាក់ឯងនៅតាមដងផ្លូវ។
កាលពីខែមិថុនាកន្លងទៅ
ពួកអន្ធពាលបានចាប់រំលោភស្ត្រីជនជាតិអេហ្ស៊ីប
និងស្ត្រីជនជាតិបរទេសយ៉ាងហោចណាស់ ៦នាក់
ដែលនេះជាការដែលគួរឲ្យភ័យខ្លាចមួយសម្រាប់ទេសចរជានារី។
៥. ប្រទេសកូឡុំប៊ី

ប្រទេស
កូឡុំប៊ីនៅតែជួបប្រទះបញ្ហាការរំលោភបំពានប្រឆាំងនារីភេទ
ស្ទើរពាសពេញប្រទេស
ហើយភាគច្រើននៃអ្នកប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទ
កម្រត្រូវបានគេចាប់យកទៅកាត់ទោសណាស់
ដែលនេះជាហេតុនាំឲ្យជនល្មើសបន្តសកម្មភាពមិនគួរគប្បីនេះតទៅ
ទៀតធ្វើឲ្យបញ្ហាសន្តិសុខ
សុវត្ថិភាពទៅលើនារីភេទស្ថិតក្នុងក្ដីបារម្ភ។
៦. ប្រទេសហ្គាតេម៉ាឡា

ទោះ
បីប្រទេសហ្គាតេម៉ាឡា មានទីក្រុងស្អាតៗក្តី
ប៉ុន្តែចំពោះប្រព័ន្ធច្បាប់ក្នុងប្រទេសនេះ
ហាក់មានការលំបាកក្នុងការបង្ក្រាបជនអន្ធពាលនៅតាមដងផ្លូវ
និងបទល្មើសផ្សេងៗពីការប្រើប្រាស់គ្រឿងញៀន។
ទាំងនេះជាកត្តាដែលនាំឲ្យការបំពានចំពោះស្ត្រីភេទមានការកើនឡើង
។
តាមរបាយការណ៍នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសនេះបាន
ឲ្យដឹងថា មានការកើនឡើងនូវចំនួនការចាប់រំលោភ
និងបៀតបៀនផ្លូវភេទនារី ប្រហែល ៣០ភាគរយ ពីចន្លោះឆ្នាំ២០០៨
ដល់២០១១ ហើយមានតែអ្នកប្រព្រឹត្តម្នាក់ក្នុងចំណោម
១០នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនទៅកាត់ទោស។
៧. ប្រទេសមិកស៊ិក

ដោយ
សារតែមានករណីរំលោភភ្ញៀវទេសចរជាស្ត្រីជនជាតិអេស្ប៉ាញចំនួន៦នាក់
នៅក្នុងផ្ទះរបស់ពួកគេក្បែរមាត់សមុទ្រ
គួបផ្សំនឹងប្រព័ន្ធតុលាការរបស់ប្រទេសមិកស៊ិកតែងតែខកខានក្នុង
ការជួយដល់ជនរងគ្រោះផងនោះ
ទើបកំណើនភ្ញៀវទេសចរជានារីមានការធ្លាក់ចុះកាន់តែខ្លាំង។
៨. ប្រទេសកេនយ៉ា

ចំពោះ
ភ្ញៀវទេសចរជានារី ដែលចូលមកប្រទេសកេនយ៉ា
ដោយធ្វើដំណើរចេញពីតំបន់ទេសចរណ៍វប្បធម៌
គួរមានការប្រុងប្រយ័ត្នឲ្យបានខ្លាំង ជាពិសេសគឺនៅលើកោះ Lamu
ដែលជាកន្លែងរដ្ឋាភិបាលនៅតំបន់នោះដាក់ការប្រុងប្រយ័ត្ន
បន្ទាប់ពីមានជនជាតិអាមេរិកមួយចំនួនត្រូវបានចាប់រំលោភ
និងគំរាមចាប់ជំរិតនាពេលកន្លងមក។
ការរៀបរាប់ពី ប្រទេសចំនួន ៨ ខាងលើ មិនមែនបានន័យថា
នារីៗមិនអាចទៅកម្សាន្តនៅក្នុងប្រទេសទាំងនោះទេ
ប៉ុន្តែនេះគ្រាន់តែជាការបង្ហាញដើម្បីជាការយល់ដឹង និងការប្រុងប្រយ័ត្នសម្រាប់ភ្ញៀវទេសចរជាស្ត្រីដែលចង់ទៅទស្សនាប៉ុណ្ណោះ៕