MSX 125 ម៉ូតូធុនតូចទំនើបផលិតនៅថៃ អាចមានលក់លើទីផ្សារកម្ពុជា
ថ្មីៗនេះ MSX 125 ម៉ូតូស៊េរីដ៏ទំនើបធុនតូច ០១៣ របស់ Honda ដែលផលិតនៅប្រទេសថៃ ត្រូវបានគេដាក់បង្ហាញរូបរាង និងត្រៀមខ្លួនដាក់លក់នៅលើទីផ្សារ។ នេះបើយោងតាមគេហទំព័រ Entecity។
MSX 125 បានរចនាជាមួយ Projector Headlamp (ភ្លើងហ្វារ) មានភ្លើងច្បាស់ល្អ បំភ្លឺបានឆ្ងាយ, ប្រព័ន្ធបាញ់ព្រួសប្រេង PGM-FI ធ្វើឲ្យម៉ាស៊ីនរត់ស្រួល និងស៊ីប្រេងតិចត្រឹមតែ ៣លីត្រក្នុង ១០០គីឡូម៉ែត្រ។ ចំណែកធុងប្រេង មានចំណុះ ៥,៥លីត្រ។
MSX 125 មានពណ៌ច្រើនជម្រើសដូចជា ខ្មៅ, លឿង, ស និងក្រហម ហើយ នឹងមានលក់នៅលើទីផ្សារបណ្ដាប្រទេសអាស៊ីខាងត្បូងមួយចំនួន ក្នុងពេលឆាប់ៗនេះ ខណៈតម្លៃក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយ។ យ៉ាងណាមិញ ជាមួយរូបរាងដ៏ស្រស់ស្អាតបែបនេះ គេអាចសង្ឃឹមថាម៉ូតូប្រភេទនេះអាចមានវត្តមាននៅលើទីផ្សារប្រទេស កម្ពុជានៅពេលអនាគតឆាប់ៗនោះដែរ។



